នាវាចូលចតហើយចរចេញ
រលេញត្រលប់គួរឲ្យស្លុត
ឯខ្ញុំដូចគ្នាគេចមិនផុត
ទៅទាំងស្រយ៉ុតចិត្តគំនិត។
ញាតិមិត្តជួបជុំនាំសប្បាយ
សែនស្ដាយមិនឃើញពៅវមិត្រ
ជាទីស្នេហាត្រកងស្និទ្ធ
វាសនាកម្រិតពិតសង្ឃឹម។
បងមានជំនឿយ៉ាងមុតមាំ
ដឹកនាំកម្លាំងគ្មានគូផ្ទឹម
នាំយកជោគជ័យហើយញញឹម
ច្រៀងលេងរហឹមនៅខែថ្មី៕
|